រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ច ប្រជុំ ស្តីពីការចុះកំណត់អត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលចូលកាប់រានដីព្រៃធ្វើជាកម្មសិទ្ធ


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៩ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ច ប្រជុំក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ស្តីពីការចុះកំណត់អត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលចូលកាប់រានដីព្រៃធ្វើជាកម្មសិទ្ធ ស្ថិតក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព លើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមេត្រីភាព ភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ។