លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលទានអាហារជាមួយក្រុមការងារសិល្បៈករ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបដោយចៃដន្យជាមួយ កញ្ញា វង្ស ម៉ាលីន ដែលជាអ្នកចម្រៀងមកពីប្រទេសកាណាដា ទទួលបានជ័យលាភី ១ ផ្នែកចម្រៀងសម័យ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៩ និងក្រុមការងារ បានទទួលទានអាហារួមគ្នានៅភោជនីយដ្ឋានសូរិយា នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩។

ចូលរួមនាពេលនេះផងដែរក៏មានវត្តមានរបស់ លោកជំទាវ ឧកញ៉ា អ៊ឹង ស៊ីស្រ៊ន លោកជំទាវ កងណែម លោក យស់ បូវណ្ណៈ ប្រធានគណៈកម្មការចម្រៀងសាកល និងក្រុមការងារផងដែរ ។ លោកជំទាវក៏បានកោតសសើរដល់ កញ្ញា ដែលបានបង្ហាញពីពេទ្យកោសល្យដ៏ប៉ិនប្រសព្វ និងបានបញ្ចេញអស់ពីសមត្ថភាពក្នុងកម្មវិធីមហោស្រពសិល្បៈលើកទី ៥ ឆ្នាំ២០១៩ ដែលបានបិទបញ្ចប់កាលពីពេលថ្មីៗទៅនេះ។

លោកជំទាវក៏បានផ្តាំផ្ញើរដល់ កញ្ញា វង់ ម៉ាលីន ត្រូវតែខិតខំពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត និងត្រូវចូលរួមថែរក្សា អភិរក្ស និងលើកស្ទួយវិស័យសិល្បៈផ្នែកចម្រៀងសម័យឲ្យនៅគង់វង្សបានល្អ ដើម្បីអភិវឌ្ឍន៍ខ្លួន និងរំកិលខ្លួនចូលក្នុងកម្មវិធីរបស់ជាតិ និងអន្តរជាតិ ផ្សេងៗទៀត ៕