កំពង់ឆ្នាំងៈឯកឧត្តម កែវ ពៅប្រធានមន្ទីរសាធារណ
ការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានថ្លែងនូវការកោតសរសើរបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ខែតុលា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារបន្តរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នាព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម កែវ ពៅ ក៏បានបញ្ជាក់ទៀតថាៈដោយ
មានការសាមគ្គីនិងសហការគ្នាល្អមន្ទីរសាធារណ
ការនិងដឹក ជញ្ជូនខេត្តកំពង់ឆ្នាំងគឺបានផ្តល់សេវាប្រកបដោយតម្លាភាព មិនលម្អៀង គ្មានការរើសអើង ចំពោះសេវាសាធារណៈ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការផ្តល់ស្លាកលេខយានយន្ត ប្រឡងយកប័ណ្ណបើកបរ ការផ្ទេរកម្មសិទ្ធ និង មានវិស័យជាច្រើនទៀត យើងសម្រេចបានតាមផែនការសកម្មភាពរបស់មន្ទីរដែលបានដាក់ចេញ។
ឯកឧត្តម កែវ ពៅ បានផ្តាំផ្ញើដល់មន្រ្តីជំនាញត្រូវបន្តចុះធ្វើការផ្សព្វផ្សាយតាមគ្រប់រូបភាពស្តីពីច្បាប់ចរាចរណ៍ដល់គ្រប់មូលដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំងអោយប្រជាពលរដ្ឋបានយល់និងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតទាបបំផុតក្នុងឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថាៈក្នុងកិច្ចប្រជុំមន្ទីរក៏បានផ្សព្វផ្សាយ
– ផ្សព្វផ្សាយផែនការត្រៀមរៀបចំទទួលទានអំបុកថែជាតិសាសនាព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩
– ផ្សព្វផ្សាយសេចក្ដីសម្រេចរបស់អង្គសន្និបាទសមាគមន៍បុគ្គលិក ក្រសួងសាធារណការ និងដឹកជញ្ជូន
– ផ្សព្វផ្សាយលិខិតជម្រាបជូនរបស់ក្រសួងមហាផ្ទៃស្ដីពី វិធានការដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសពិធីខួបអនុស្សាវរីយ៍ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩
– ផ្សព្វផ្សាយផែនការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
– ផ្សព្វផ្សាយផែនការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៕