នាព្រឹកថ្ងៃសុក្រ ០៥កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ និងចែករង្វាន់សិស្សពូកែទូទាំងរាជធានីភ្នំពេញ ឆ្នាំ២០១៨-២០១៩ ស្ថិតក្នុងក្នុងបរិវេណវិទ្យាល័យ ជា សុីម សន្ធរម៉ុក ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង និងមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ទីរអង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង១៤ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស៕
មានសន្តិភាព មានការអភិវឌ្ឍន៍! មានសន្តិភាព មានគ្រិះស្ថានអប់រំគ្រប់ទីកន្លែង!
