ពិធីបិទវគ្គអប់រំនយោបាយដល់មន្រ្តីគណបក្សនិងយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ នារសៀល ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណៈ
កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គអប់រំនយោបាយដល់មន្រ្តីគណបក្សនិងយុវជនគណ
បក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម ថ្នាក់ដឹកនាំគណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សសាខាអង្គភាពជុំវិញខេត្តចូលរួមផងដែរ។

ឯកឧត្តម អៀន ឈៀរ បានអោយដឹងថាៈវគ្គអប់រំនយោបាយរបស់គណបក្ស បានដំណើរការរយះពេល២ថ្ងៃចាប់ពីថ្ងៃទី ១ដល់ ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយមានសិក្ខាកាមជាមន្រ្តីមកពីសាខាគណបក្សអង្គភាពជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់និង យុវជនរបស់គណបក្ស សរុបប្រនាណជាង១០០នាក់ ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងជាមូលដ្ឋាន និងចាំបាច់មួយចំនួនរបស់មន្រ្តី និងសកម្មជនយុវជនគណបក្សអោយឆ្លើយតបទៅនឹងសំណូមពរនៃសភាពការណ៍ និងភារកិច្ចបច្ចុប្បន្នផង ព្រមទាំងបម្រើសំណូមពរនៃការងារកសាងពង្រឹងគណបក្សសម្រាប់ពេលយូរអង្វែងផង ។

តំណាងអោយសិក្ខាកាមបានឡើងប្តេជ្ញាចិត្តការពារសន្តិភាព ប្រឆាំងដាច់ខាតពួកអគតិដែលបង្កអស្ថិរភាពនៅក្នុងសង្គម។ អនុវត្តអោយបានតាមគោលនយោបាយរបស់គណបក្សនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។

មានប្រសាសន៍បិទវគ្គក្នុងឱកាសនោះ ឯកឧត្តមឈួរ ច័ន្ទឌឿន បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ក្នុងការរៀនសូត្ររបស់សិក្ខាកាម ដែលបានបង្ហាញអំពី​ការរីកចម្រើនមួយដ៏ល្អខាងផ្នែកទស្សនៈ និងគោលជំហរ និងឆ្លើយតបទៅនឹងសំណូមពរនៃវគ្គសិក្សា ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តថាៈ ការបណ្តុះបណ្តាលដល់មន្រ្តីគណបក្ស និងយុវជនគណបក្សគឺជាចំណេះដឹងដែលសិក្ខាកាមទទួលបាននាពេលនេះ គឺជាប្រទីបសម្រាប់បំភ្លឺផ្លូវអោយយើងដើរបានត្រឹមត្រូវតាមកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ លក្ខន្តិកៈ និងសេចក្តីសម្រេចនានារបស់គណបក្ស , ជាអាវុធសម្រាប់យកទៅប្រើប្រាស់ក្នុងការវាយបក លើសមរភូមិនយោបាយ សតិអារម្មណ៍ និងសមរភូមិសាធារណមតិ សង្គ្រាមចិត្តសាស្រ្ត ការឃោសនាប្រជាភិថុត បោកប្រាស់របស់ពួកអគតិមកលើគណបក្សប្រជាជនក៏ដូចរាជរដ្ឋាភិបាល ព្រមជា
មួយនេះ ចំណេះដឹងនេះ ក៏បានពង្រឹងទស្សនៈ គោលជំហរភ្លឺថា មោះមុតរបស់សិក្ខាកាមក្នុងការចូលរួមពង្រឹងតួនាទីដឹកនាំរបស់គណបក្ស និងរបៀបរបបធ្វើការងារនៅតាម ស្ថាបនឲ្យកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងទិសដៅជាយុទ្ធសាស្រ្តរបស់គណបក្ស គឺរក្សាបានសុខសន្តិភាពជូនប្រជាពលរដ្ឋនិងប្រៀបឈ្នះក្នុងការបោះឆ្នោតអាណត្តិក្រោយៗបន្តទៀត។

ឯកឧត្តមក៏បានផ្តាំផ្ញើអោយសិក្ខាកាមនិងមន្រ្តីគណបក្សប្រជាជនត្រូវសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ផ្សព្វផ្សាយគោលនយោបាយគណបក្សអោយប្រជាពលរដ្ឋយល់ជ្រូតជ្រាបនិងអនុវត្តអោយបាននូវអភិក្រមទាំង៥គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់។

នៅចុងបញ្ចប់ឯកឧត្តមឈួរ ច័ន្ទឌឿន ក៏ចែកលិខិតបញ្ជាក់ការសិក្សាជូនសិក្ខាកាមដែលបានចូលរួមផងដែរ៕