នៅព្រឹកថ្ងៃ អង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីសំណេះសំណាលជាមួយកម្លាំងសណ្ដាប់ធ្នាប់ និងក្រុមការងារប្រតិកម្មរហ័សខណ្ឌ-សង្កាត់ទាំង ០៥ ក្រោមអធិបតីភាព លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដេីម្បីទប់ស្កាត់រាល់បញ្ហាដែលកេីតឡេីងនៅតាមមូលដ្ឋាន និងត្រៀមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាសអបអរសាទរព្រះពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាថ្ងៃទី ១០-១១-១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នាពេលខាងមុខ។
រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីសំណេះសំណាលជាមួយកម្លាំងសណ្ដាប់ធ្នាប់ និងក្រុមការងារប្រតិកម្មរហ័សខណ្ឌ-សង្កាត់ទាំង ០៥
