ការ​ជួប​សម្ដែង​ការ​គួរសម គណៈប្រតិភូ​មជ្ឈមណ្ឌល​ព័ត៌មាន និង​ស្រាវជ្រាវ​អប់រំ​ទីក្រុង​ប៊ូសាន នៃ​សាធារណរដ្ឋ​កូរ៉េ


រាជធានី​ភ្នំពេញ ៖ ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​លើ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ (ICT) រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ទីរ​អប់រំ ទីក្រុង​ប៊ូសាន នៃ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើក​កម្ពស់​សមត្ថភាព​គ្រូបង្រៀន​នៅ​កម្រិត​មធ្យមសិក្សា​បឋមភូមិ និង​ទុតិយភូមិ ឲ្យ​មាន​ចំណេះដឹង​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ការ​ស្រាវជ្រាវ​រៀន និង​បង្រៀន។ ជា​រៀងរាល់​ចុង​ឆ្នាំ គណៈប្រតិភូ​មជ្ឈមណ្ឌល​ព័ត៌មាន និង​ស្រាវជ្រាវ​អប់រំ​ទីក្រុង​ប៊ូសាន នៃ​សាធារណរដ្ឋ​កូរ៉េ មក​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​ពី​ការ​អនុវត្ត​ការ​ប្រើប្រាស់​ ICT នៅ​ក្នុង​វិស័យ​អប់រំ ព្រម​ទាំង​បាន​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​ថ្នាក់​ដឹកនាំ​ទទួល​បន្ទុក​ការងារ ICT ពិភាក្សា​អំពី​ដំណើរ​ការ​នៃ​កិច្ច​សហប្រតិបត្តិការ ពិសេស​លើ​ការ​កែ​សម្រួល​កម្មវិធី​បណ្ដុះបណ្ដាល​ដែល​ភាគី​កម្ពុជា ត្រូវ​ការ​ចាំបាច់​ក្នុង​ការ​អនុវត្ត​បច្ចុប្បន្ន។

លោក​ជំទាវ​ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​ឲ្យ​ដោយ​លោក Ryu Seong Ook ប្រធាន​មជ្ឈមណ្ឌល​ព័ត៌មាន និង​ស្រាវជ្រាវ​អប់រំ ដែល​បាន​ដឹកនាំ គណៈ ប្រតិភូ​មន្ទីរ​អប់រំ​ក្រុង​ប៊ូសាន ចូល​ជួប​ និង​សម្ដែង​ការ​គួរសម និង​ជួប​ពិភាក្សា​ការងារ​ផង​ដែរ៕​​​

ថ្ងៃទី​០៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ | រាជធានី​ភ្នំពេញ