ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ជូនដល់ សិក្ខាកាម ដែល បាន ចូលរួម វគ្គ បណ្ដុះបណ្ដាល ស្ដីពី មគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា សម្រាប់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស


រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការជំនួយព្រះវិហារហ្វាំងឡង់ប្រចាំប្រទេសកម្ពុជា (FCA) បានរៀបចំពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ជូនដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «មគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា សម្រាប់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស» ។ ពិធីបិទនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី សារ៉ា លេម៉ូសកូស្គី នាយិកាអង្គការ FCA ប្រចាំប្រទេសកម្ពុជា ព្រមជាមួយវត្តមានមន្ត្រីជំនាញជាគ្រូឧទ្ទេសនៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ និងសិក្ខាកាមសរុបចំនួន ៣២ នាក់ ស្រី ១៦ នាក់។

ថ្លែងក្នុងពិធីបិទវគ្គនេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍លើកឡើងអំពី ការវឌ្ឍនភាពនៃវិស័យអប់រំនាពេលបច្ចុប្បន្ន មានការកើនឡើងនូវចំនួនសាលារៀន គ្រូបង្រៀន និងសម្ភារឧបទ្ទេស សារៈសំខាន់នៃ ជំនាញបច្ចេកទេស ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឆ្លើយតបនឹងបដិវដ្ដន៍ឧស្សាហកម្ម៤.០ ជំនាញទន់ក្នុងការប្រកបរបរអាជីពការងារ
និង តួនាទីសំខាន់របស់គ្រូប្រឹក្សាអាជីពក្នុងសាលារៀន ៕

ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ | ភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ