មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវវស្សាចំនួន ៩៨០ហិកតា


នៅថៃ្ងព្រហស្បតិ៍ ១១កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវវស្សាចំនួន ៩៨០ហិកតា ស្ថិតនៅទីតាំងដូចខាងក្រោម ៖
១-ទីតាំងស្ថានីយតេជោ ហ៊ុន សែន ទី១៥ បូមសង្គ្រោះស្រូវវស្សាចំនួន ៥៥០ហិកតា ស្ថិតនៅភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ ប្រភពទឹកព្រែកកំពង់សៀម។
២-ទីតាំងភូមិស្មេរ បូមសង្គ្រោះស្រូវវស្សាចំនួន ៤៣០ហិកតា ប្រភពទឹកទំនប់តំបន់ ឃុំសំរោង ស្រុកព្រៃឈរ។