ឯកឧត្តម ស៊ុន ចាន់ថុល ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-ចិនលើកទី១៨ នៅប្រទេសវៀតណាម Minister Sun attended the 18th ASEAN and China Transport Ministers Meeting, Viet Nam


ថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីកិច្ចប្រជុំពេញអង្គរដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ានលើកទី២៥ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-ចិនលើកទី១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ឯកឧត្តម Nguyen Van The រដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាម និងឯកឧត្តម Li Xiaopeng រដ្ឋមន្រ្តីដឹកជញ្ជូនចិន ជាសហប្រធានដឹកនាំកិច្ចប្រជុំ។

រដ្ឋមន្រ្តីបានពិភាក្សា និងផ្តល់អនុសាសន៍ណែនាំលើការអនុវត្តឯកសារសំខាន់ៗ ដូចខាងក្រោម៖
១- កិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាស អាស៊ាន-ចិន
២- កិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវសមុទ្រ អាស៊ាន-ចិន
៣-ផែនការសកម្មភាព ២០១៨-២០២០ ស្តីពីផែនការយុទ្ធសាស្រ្តកែសម្រួលសម្រាប់កិច្ចសហប្រតិបត្តិការដឹកជញ្ជូណអាស៊ាន-ចិន។

រដ្ឋមន្រ្តីបានអនុម័តពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

In the afternoon of 14th November 2019, following the plenary session of the 25th ASEAN Transport Ministers Meeting, H. E. Mr. SUN Chanthol, Senior Minister and Minister of Public Works and Transport of Cambodia attended the Eighteenth ASEAN and China Transport Ministers Meeting in Hanoi, Viet Nam.

The Meeting was co-chaired by H.E. Mr. Nguyen Van The, Minister of Transport of Viet Nam and H.E. Mr. Li Xiaopeng, Minister for Transport of the People’s Republic of China.

The Ministers considered and provided guidance on the implementation of the following documents:
1.) ASEAN-China Air Transport Cooperation;
2.) ASEAN-China Maritime Transport Cooperation;
3.) 2018 – 2020 Action Programme of the Revised Strategic Plan for ASEAN-China Transport Cooperation.

The Ministers adopted the Protocol 3 on the Expansion of Fifth Freedom Traffic Rights Between Contracting Parties of the ASEAN China Air Transport Agreement (AC-ATA).