រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមក្នុងសន្និសិទអន្តរជាតិស្តីពីប្រជាជន និងកិច្ចអភិវឌ្ឍន៍ (International Conference on Population and Development-ICPD25) នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា


កាលពីថ្ងៃអង្គារ៍ ១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវវេជ្ជៈបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមក្នុងសន្និសិទអន្តរជាតិស្តីពីប្រជាជន និងកិច្ចអភិវឌ្ឍន៍ (International Conference on Population and Development-ICPD25) នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ដែលមានអ្នកចូលរួមមកពីបណ្តាប្រទេសនានាក្នុងពិភពលោក សរុបប្រមាណ៦០០០នាក់។ សន្និសិទនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ពិនិត្យលើវឌ្ឍនៈភាពនៃការអនុវត្តផែនការសកម្មភាពស្តីពីប្រជាជន និងកិច្ចអភិវឌ្ឍន៍ និងកៀរគរ នូវការប្តេជ្ញាចិត្តផ្នែកនយោបាយ និងធនធានហិរញ្ញវត្ថុចាំបាច់ ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ នៅទីក្រុងCairo ប្រទេសអេហ្ស៊ីប។