ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ នេះរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៣ ដែលដំណេីរការក្នុងបរិវេណវត្តប្រាសាទ ព្រះលានហៅវត្តក្រាំងដូង ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ខូយ ឃុនហ៊ ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលខេត្តស្ដីទី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលស្ដីទីសាលា ខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ ២៥០ នាក់ ក្នុងឱកាសនោះដែរ ឯកឧត្តម ខូយ ឃុនហ៊ ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី បានប្រគេនទេយវត្ថុដល់ព្រះសង្ឃគង់ក្នុងវត្តប្រាសាទព្រះលាន
រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៣
