នៅរសៀលថ្ងៃច័ន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគា Great Duke ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនគណៈប្រតិភូគណបក្សកុម្មុយនីស្តចិន ដឹកនាំដោយ ឯកឧត្តម ទូ ជាហោ (Du Jiahao) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ខេត្តហ៊ូណាន អញ្ជើ់ញចូលជួប និងសម្តែងការគួរសម។