សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន លោកជំទាវ ប្រធានរដ្ឋសភា បង់ក្លាដេស ចូលជួបសម្តែងការគួរសម និងសវនការការងារ


ព្រឹកថ្ងៃពុធ ៩រោច ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ខែ
វិច្ឆិកាឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា វេលាម៉ោង០៨:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកជំទាវ Shirin Sharmin Chaudhury ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស និងគណ:ប្រតិភូ អញ្ជើញចូលជួបសវនការសម្តែងការគួរសម
ក្នុងឱកាសដែលលោកជំទាវ អញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់មកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ នៅព្រះរាជាណាចក្រកម្ពុជា ។