រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបេីកសម្ពោធដាក់អោយប្រើប្រាស់របាយការណ៍អភិវឌ្ឍន៍មនុស្សនៅកម្ពុជា

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគាររ៉ាហ្វែលឡឺរ៉ូយ៉ាល់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបេីកសម្ពោធដាក់អោយប្រើប្រាស់របាយការណ៍អភិវឌ្ឍន៍មនុស្សនៅកម្ពុជា ក្រោមប្រធានបទ​ “និរន្តរភាពនៃធនធានធម្មជាតិសម្រាប់ទាំងអស់គ្នា”​ ដែលត្រូវបានសិក្សារៀបចំឡេីងដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​ (UNDP) សហការជាមួយក្រសួង​ ស្ថាប័ន​ អង្គការដៃគូ​ និងអ្នកពាក់ព័ន្ធនៅកម្ពុជា។

អញ្ជេីញចូលរួមក្នុងពិធីនេះដែររួមមាន​ លោកស្រី Valerie Cliff មន្រ្តីទទួលបន្ទុកការិយាល័យកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក លោក​ Nick Beresford ប្រធានអង្គការ​ UNDP ប្រចាំកម្ពុជា​ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស ប្រត្តិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម​ ទិន​ ពន្លក​ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងតំណាងអន្តរក្រសួង តំណាងស្ថានទូតអាមេរិក ជប៉ុន អូស្រ្តាលី វៀតណាម អង់គ្លេស ស៊ុយអ៊ែត អង្គការមិនមែនរដ្ឋាភិបាល អង្គការដៃគូអភិវឌ្ឍន៍ និងសហគមន៍ព្រៃឈើ សុបប្រមាណ១២០នាក់។

នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ និងដៃគូពាក់ព័ន្ធបានប្រកាសជាផ្លូវការដាក់ឱ្យប្រើប្រាស់របាយការណ៍អភិវឌ្ឍន៍មនុស្សនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងបញ្ជាក់ជំហររបស់រាជរដ្ឋាភិបាលក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ​ និងជីវ:ចម្រុះ​ ក៏ដូចជាជួយជំរុញការអភិវឌ្ឍសហគមន៍មូលដ្ឋាន​ និងជីវភាពរបស់ប្រជាសហគមន៍​ ដែលស្របទៅនឹងអនុសាសន៍គោលនយោបាយលេីកឡេីងនៅក្នុងរបាយការណ៍នេះ​ ហេីយឯកឧត្តមក៏បានថ្លែងអំណរគុណដល់អង្គការ​ UNDP និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ​ ដែលបានផ្តល់ការគាំទ្រដល់ក្រសួងបរិស្ថាន​ និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ សម្រាប់ចូលរួមអនុវត្តសកម្មភាព​ និងកម្មវិធីកំណែទម្រង់ក្នុងវិស័យបរិស្ថាន​ និងធនធានធម្មជាតិ ដេីម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា​។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថារបាយការណ៍នេះ គឺជាឯកសារមួយដ៏មានសារសំខាន់ ចូលរួមគាំទ្រដល់គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការនានារបស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ ដោយចីរភាព ក៏ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្ពុជា ដែលជាត្រីវិស័យចម្បងសម្រាប់តម្រង់ទិសការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅកម្ពុជា។ ជាងនេះទៀត សារដ៏សំខាន់របស់របាយការណ៍នេះ មានលក្ខណៈស៊ីសង្វាក់ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើកំណែទម្រង់ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ របស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាសេនាធិការ ពោលគឺ«ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព គឺជាគន្លឹះនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់យើង ដើម្បីរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ និងបែងចែកផ្លែផ្កានៃការអភិវឌ្ឍជូនដល់ប្រជាជនទាំងអស់ ជាពិសេសក្រុមជនងាយរងគ្រោះបំផុតនៅក្នុងសង្គមយើង»។