ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានទទួលជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា


ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានទទួលជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា នៅមុនការចេញទៅប្រកួតកីឡាស៊ីហ្គេមនាចុងខែវិច្ឆិកានេះ ក្នុងប្រទេសហ្វីលីពីន។ ពិធីជួបសំណេះសំណាល និងការផ្តល់អនុសាសន៍ដល់ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា បានប្រព្រឹត្តទៅនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា, គ្រូបង្វឹក និងក្រុមកីឡាករទាំងអស់ចំនួន ២៣រូប ផងដែរ៕