អភិបាលខេត្តកំពង់ចាម បានចុះពិនិត្យស្ពានដែកដែលបានសាងសង់រួចសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់បណ្ដោះអាសន្ន រង់ចាំការកសាងស្ពានថ្មថ្មីរួច


ក្រោយពីការផ្អាកការធ្វើដំណើរនៅស្ពានកៀនជ្រៃអស់មួយរយៈមក នារសៀលថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចុះពិនិត្យស្ពានដែកដែលបានសាងសង់រួចសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់បណ្ដោះអាសន្ន រង់ចាំការកសាងស្ពានថ្មថ្មីរួច ។

សូមបញ្ជាក់ផងដែរថាកន្លង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់ប្រជាពលរដ្ឋ មានការអត់ធ្មត់ ដើម្បី ការពារសុវត្តិភាព ដោយតម្រូវឲ្យធ្វើចរាចរណ៍ នៅតាមផ្លូវវាង ជាបណ្ដោះអាសន្នសិន ដោយស្ថានភាពស្ពានស្រុត ១កន្លែង ស្ថិតនៅឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ ។ដោយសារតែ ស្ពានថ្ម ១កន្លែង ស្ថិតនៅក្នុងទីតាំងខាងលើ មានទំហំ ៩០ គុណនឹង ៤ម បានកសាងឡើង នាអំឡុងឆ្នាំ២០០១-២០០២ នេះ បានទទួលរងការបាក់ស្រុតដី ដោយសារទឹកហូរច្រោះ នាពេលទឹកសម្រកចុះ បណ្ដាលឲ្យលិចចេញគ្រឹះផ្នែកខាងក្រោម នៃសរសរជើងស្ពាន ចំនួន ១ដើម ។

ទន្ទឹមជាមួយនោះ ដើម្បី បញ្ជៀសគ្រោះថ្នាក់ជាយថាហេតុ អាជ្ញាធរ បានបិទបណ្ដោះអាសន្ន ដោយមិនតម្រូវឲ្យមធ្យោបាយធំៗធ្វើចរណ៍ ឡើយ ។ដោយឡែកនាពេលនេះស្ពានដែកដែលជំនួសសម្រាប់ធ្វើដំណើរបណ្តោះអាសន្នបានកសាងរួចជាស្ថាពរសម្រាប់អោយបងប្អូនបានធ្វើដំណើរឆ្លងកាត់បានធម្មតាឡើងវិញលើកលែងតែរថយន្តធនធំគឺដាច់ខាតមិនអោយធ្វើការឆ្លងកាត់លើស្ពានដែកនេះជាដាច់ខាតដោយសារតែកម្រិតស្ពានដែកបណ្តោះអាសន្ននេះអាចទ្របានតែរថយន្នកំរិតមធ្យម និងធនតូចតែប៉ុណ្ណោះ។