ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអញ្ជើញជាអធិបតីក្នុងពីធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់សង្គ្រោះទារក និងកុមារនៅមន្ទីរពេទ្យគន្ធបុប្ផា


នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពីធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់សង្គ្រោះទារក និងកុមារនៅមន្ទីរពេទ្យគន្ធបុប្ផា ដែលមូលនិធិគន្ធបុប្ផាកម្ពុជាមានមោទនភាពចូលរួមឧបត្ថម្ភក្នុងការបំពាក់សម្ភារ:វិជ្ជសាស្ត្រ ក្នុងគោលដៅចូលរួមបន្តការលើកកម្ពស់សុខុមាលភាព និងផ្តល់នូវស្មាមញញឹមដល់កុមារកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៍បាននាំនូវថវិកាចំនួន ៨៣៦ ១៣៨ ដុល្លារអាមេរិក ដែលបានមកពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់អង្គរប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ ជូនមន្ទីរពេទ្យគន្ធបុប្ផាដើម្បីចូលរួមធានានូវការចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យផងដែរ។