សកម្មភាពនៃការ​បោះ​ជំរំ​កាយរឹទ្ធិ​រៀម​ច្បង​ថ្នាក់ជាតិលើក​ទី​១


ខេត្តកំពង់ធំ ៖ នៅថ្ងៃអាទិត្យ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កាយរឹទ្ធិរៀមច្បង បានបង្កើតនូវកម្មវិធីបោះជំរំកាយរឹទ្ធិ នៅ រមណីយដ្ឋានបឹងសំរឹទ្ធិខេត្តកំពង់ធំ ដែលមានយុវជនកាយរឹទ្ធិបានសហការគ្នាធ្វើសកម្មភាពបោះជំរំនេះប្រកបដោយភាពជោគជ័យ និងពោរពេញទៅដោយចំណេះដឹង។ ក្នុងដំណើរបោះជំរំនេះបានធ្វើឱ្យយុវជនទទួលបាននូវចំណេះដឹងជាច្រើន និងចេះរួមគ្នាធ្វើសកម្មភាពជាក្រុមប្រកបដោយជោគជ័យ និងចេះស្រឡាញ់បរិស្ថាននៅជុំវិញខ្លួន។

ពិធីបើកកម្មវិធីបោះជំរំនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិកម្ពុជា។ ក្នុងកម្មវិធីបោះជំរំមានសកម្មភាព ការលែងល្បែងកំសាន្ត បោះតង់ ការដុតគប់ភ្លើង និងច្រៀងចម្រៀង ដែរជាសកម្មភាពមួយចំណែកដែលមិនអាចខ្វះ​បានក្នុងសកម្មភាពរបស់កាយរឹទ្ធិ។ ល្បែងកំសាន្តធ្វើឱ្យយុវជនបញ្ចេញថាមពលហ្វឹកហាត់បង្កើនសកម្មភាពកាយរឹទ្ធិនាំមកនូវបរិយាកាសធូរស្រាលជាមួយ និងការលេងផងដែរ ល្បែងបានលើកតម្កើងទឹកចិត្ត និងវិន័យរបស់ល្បាត ព្រមទាំងជួយឱ្យយុវជនលូតលាស់ផ្នែករាងកាយមាំមួន ។ ថែមពីនេះទៅទៀតវាអាចធ្វើឱ្យយុវជនមានចិត្តស្រឡាញ់គ្នាចេះថែទាំគ្នា ជួយគ្នា និងមានអធ្យាស្រ័យគ្នាផងដែរ៕

២៤ វិច្ឆិកា ២០១៩ | រមណីយដ្ឋានបឹងសំរឹទ្ធិ ខេត្តកំពង់ធំ