សម្តេច សាយ ឈុំ អញ្ជើញចូលរួមពិធីបូជាព្រះសព សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី


ព្រឹកថ្ងៃចន្ទ ១៤រោច ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព ស២៥៦៣ ត្រូវនិងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបូជាព្រះសព សម្ដេច រាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ អតីតសមាជិកាព្រឹទ្ធសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងវប្បធម៍និងវិចិត្រសិល្បៈ នៅទីលានមុខវត្តបទុមវតី ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។