ស្រូវស្រែជិត ១.០០០ហិតា ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាមប្រឈមក្នុងការខ្វះទឹក នាចុងរដូវប្រមូលផល


ត្រូវរិៈរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណា ឱ្យបានទឹកផ្គត់ផ្គង់ស្រែស្រូវ របស់បងប្អូនប្រជាកសិករ កុំឱ្យស្កក នាចុងរដូវប្រមូលផល ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម បានថ្លែងប្រាប់ទៅកាន់មន្ត្រីជំនាញ នៃមន្ទីរធនធានទឹក កាលថ្ងៃអាទិត្យទី២៤ វិច្ឆិកា ២០១៩ ខណៈចុះពិនិត្យស្ថានីយបូមទឹក ហ៊ុន សែន ទី១៥ ស្ថិតនៅភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ស្ថានីយបូមទឹក ហ៊ុន សែន ទី១៥ នេះ ស្រោចស្រពដីស្រែ ប្រជាកសិករចំនួន ៩ភូមិ ស្មើនឹងផ្ទៃដីជិត ១.០០០ហិតា ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ទៅលោកប្រធានមន្ទីរ ធនធានទឹក និងលោកអភិបាល ស្រុកព្រៃឈរ ត្រូវចុះពិនិត្យគ្រប់ទីកន្លែង ប្រសិនបើមានដូចករណីនេះ ហើយរៀបចំរបាយការណ៍បន្ទាន់ មករដ្ឋបាលខេត្ត ដើម្បី រួមគ្នាដោះស្រាយជូនបងប្អូនប្រជាកសិករយើង លើកលែងតែតំបន់ណា ដែលគ្មានប្រភពទឹក តែត្រូវធ្វើឲ្យអស់លទ្ធភាព ៕