កាលពីថ្ងៃទី២៤ វិច្ឆិកា២០១៩ ម្សិលម៉ិញនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត រួមដំណើរជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានដឹកនាំ ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត អញ្ជើញចូលរួមគោរពវិញាណក្ខ័ន្ធសព លោក គង់ ថូ សមាជិកក្រុមប្រឹក្សាស្រុក ជើងព្រៃ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
នាឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត ព្រមទាំង ប្រតិភូអមដំណើរ បានអញ្ជើញដាក់កូរោណផ្កា និងអុចធូប សម្តែងនូវសមាណទុកយ៉ាងក្រៀមក្រំ និងការសោកស្តាយអាឡោះអាល័យ ជាពន់ពេក ចំពោះ ការបាត់បង់មន្ត្រីសកម្មការងារ ដែលបានចំណាយពេលវេលា និងការលះបង់កម្លាំងកាយចិត្ត ក្នុងតួនាទីបំរើជាតិ នាពេលកន្លងទៅនោះ ។
ដោយឡែក ជាមួយនឹងការចូលរួម នូវសមាណទុក្ខជាមួយក្រុមគ្រួសារសពនោះ ឯកឧត្តម អភិបាល ខេត្តកំពង់ចាម ក៏បានចូលបច្ច័យ ក្នុងពិធីបុណ្យសព ចំនួន ១លានរៀល ផងដែរ ៕