គណៈកម្មាធិការ និងលេខាធិការដ្ធានប្រយុទ្ធនិងជម្ងឺ អេដស៍ ខេត្តកំពង់ឆ្នាំង ធ្វើសិក្ខាសាលាស្តីពីការពិនិត្យស្ថានភាព មេរោគអេដស៍


កំពង់ឆ្នាំង : នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩នៅសាលប្រជុំ មន្ទីរសុខាភិបាលខេត្ត កំពង់ឆ្នាំង មានបើកសិក្ខាសាលាស្តីពីស្ថានភាពមេរោគអេដស៍ ក្រោមអធិបតីភាព ឯកឧត្ដម តែង គន្ធី អនុប្រធានអាជ្ញាធរ ជាតិប្រយុទ្ធ និងជម្ងឺអេដស៍ ឯកឧត្ដម អម សុភា អភិបាល រងខេត្តកំពង់ឆ្នាំងនិង លោក លោកស្រី សមាជិក PAS ខេត្តនិង អង្គការជាដៃគូរក្នុងខេត្ត ផងដែរ។

ឯកឧត្ដម អម សុភា បានថ្លែងនូវការកោតសសើរដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងអង្កការជាដៃគូរ ដែលបានយកចឹត្តទុកដាក់ក្នុងការ គ្រប់
គ្រងក្នុងការបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួុនក្នុងការអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ធ អោយយល់ដឹងពីជម្ងឺអេដស៍ ទទូល បានជោគជ័យ។

មានប្រសាសន៍ឱកាសនោះឯកឧត្ដម តែង គន្ធី អនុប្រធានអាជ្ញា ធរជាតិបានអោយដឹងថាៈជម្ងឺអេដស៍ ហៅកាត់ HIV នៅលើ ពិភពលោកនៅតែបន្តចម្លងនៅឡើយហើយគ្មានថ្នាំព្យាបាលអោយជា សះស្បើយ នោះទេ គឺមានតែថ្នាំពន្យាប៉ុណ្ណោះ ។

ឯកឧត្ដម បានបន្តទៀតថាៈកម្ពុជា បច្ចុប្បន្ននេះកំពុងមានបញ្ហា ប្រឈម ដោយសារតែការឆ្លងនៅកម្ពុជានៅតែមាន ពិសេស គឺបុរស ស្រឡាញ់បុរស ដែលជាមុខព្រួុញយ៉ាងសំខាន់ត្រូវ តែយក ចឹត្តទុក្ខដាក់ខ្ពស់បំផុត ។

ឯកឧត្តមក៏បានផ្តាំផ្ញើអោយសមាជិកសមាជិកទាំងអស់ត្រូវរួមគ្នាបន្តផ្សព្វផ្សាយអោយយុវជនយុវនារីនិងប្រជាពលរដ្ឋយល់រួមគ្នាទប់ស្កាត់អោយជំងឺនៅកំរិតទាបបំផុត៕