សិក្ខាសាលាបណ្តុះបណ្តាលស្តីពី នីតិវិធីរៀបចំ និងអនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជូនមន្ត្រីរាជការរបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៤


នាព្រឹកថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និងអនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការរបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៤ រួមមាន៖ ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី សហការរៀបចំដោយ៖ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋាគាររស្មីពេជ្រ ខេត្តស្ទឹងត្រែង។

មានការអញ្ជើញពីសំណាក់ នាយកវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ មណ្ឌលគិរី រតនគិរី មន្ទីរ អង្គភាពជំនាញ មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ និងមន្ត្រីទទួលបន្ទុកការងារលទ្ធកម្មសាធារណៈរបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តទាំង៤ សរុបចំន ១១៦នាក់។