ព្រឹកថ្ងៃអង្គារ ១៥រោច ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៩ .០០ នាទីនៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ ព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម និងសវនាការ ក្នុងឱកាស ដែលលោកជំទាវត្រូវបានតែងតាំង និងចូលកាន់ដំណែងជាឯកអគ្គរដ្ឋទូតសហ ភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា៕
សម្តេចភក្ដី សាយ ឈុំ អនុញ្ញាតជូនឯកអគ្គរដ្ឋទូត សហភាពអឺរុបចូលជួបសម្តែងការគួរសម និងសវនាការ
