គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំធ្វើបាឋកថា ស្ដីពីរួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅខេត្តមណ្ឌលគិរី


មណ្ឌលគិរីះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំធ្វើបាឋកថា ស្ដីពីរួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាពលរដ្ឋ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជា៣៥០នាក់ ដែលប្រព្រឹត្តទៅនៅលើសួនច្បារសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។