គ្គផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមគ្រឹះស្ថានសិក្សា


ខេត្តកោះកុង៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមគ្រឹះស្ថានសិក្សា ដើម្បីធានាបានថាសាលាជាកន្លែងដែលគ្មានការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ហើយសិស្សានុសិស្សយល់ច្បាស់ និងចេះគោរពច្បាប់ចរាចរណ៍បានត្រឹមត្រូវ ដើម្បីជៀសវាងគ្រោះថ្នាក់នៅតាមដងផ្លូវ។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព​ឯកឧត្តម​ ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង​មាន​ការ​ចូលរួម​ពីសំណាក់ថ្នាក់ដឹកនាំ​ក្រសួង​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នងការខេត្ត មេបញ្ជាការខេត្ត អភិបាលក្រុង លោកគ្រូ អ្នកគ្រូ យុវជន​ សិស្សានុសិស្ស​ តំណាងអង្គភាព​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ផង​ដែរ៕

២៦​ វិច្ឆិកា ២០១៩ |​ ខេត្តកោះកុង