ឯកឧត្តម ចាន់ យុត្ថា បានចុះពិនិត្យការងារបូមទឹកអន្តរាគមន៍សង្រ្គោះស្រូវចំនួន ៧០០ហិកតា នៅឃុំអូរតាគី


នៅរសៀលថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងមានការអញ្ជើញចូលរួម ពីលោកគឹម វណ្ណៈ អភិបាលស្រុកថ្មគោល ព្រមទាំងអស់លោកលោកស្រី ជាមេឃុំ និងប្រធានសហគមន៍កសិករប្រើប្រាស់ទឹក ។ បានចុះពិនិត្យការងារបូមទឹកអន្តរាគមន៍សង្រ្គោះស្រូវចំនួន ៧០០ហិកតា នៅឃុំអូរតាគីនៃប្រឡាយមេលេខ១ក្នុងប្រព័ន្ធបវេល ។