ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូត នៃប្រទេសស៊ុយអែត


ថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតស៊ុយអែត រួមមានគណៈប្រតិភូអមដំណើរ ព្រមទាំងថ្នាក់ដឹកនាំក្រសួង។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូត និង គណៈប្រតិភូអមដំណើរ និងបានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតពីសមាសភាពថ្នាក់ដឹកនាំក្រសួង ដោយលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងត្រូវចូលរួមកិច្ចប្រជុំសន្និបាត នៅប្រទេសស៊ុយអែត នាពេលមុខនេះ។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានបង្ហាញឆន្ទ:របស់ខ្លួនផងដែរក្នុងការបន្ត និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរ ដើម្បីជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឱ្យឈានឡើងមួយកម្រិតទៀត។

ជាមួយគ្នានោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្ដម Bjorn Haggmark ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការល្អ ហើយតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននេះ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិមានលក្ខណៈរឹងមាំ សន្តិភាព និងមាននិរន្តរភាព ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ព្រមទាំងទទួលស្វាគមន៍ជានិច្ចចំពោះដៃគូវិនិយោគនានា ដែលមានបំណងចង់មកវិនិយោគនៅប្រទេសកម្ពុជាផងដែរ ៕