ឯកឧត្តម ជា ចាន់តូ បានអញ្ជើញធ្វើបាឋកថា នៅសាកលវិទ្យាល័យការពារជាតិ


នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញធ្វើបាឋកថា នៅសាកលវិទ្យាល័យការពារជាតិ ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់និស្សិត នាយទាហាន អំពីប្រធានបទស្តីពី «ប្រវត្តិ ការរីកចម្រើន និងទស្សនវិស័យនៃប្រព័ន្ធធនាគារកម្ពុជា» ។ បាឋកថានេះមានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និស្សិត សិក្ខាកាម នាយទាហាននៃសាកលវិទ្យាល័យការពារជាតិប្រមាណ ៦០០នាក់។