អភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំគណ:ប្រតិភូខេត្តកោះកុង ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូខេត្តត្រាត ប្រទេសថៃ


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំគណ:ប្រតិភូខេត្តកោះកុង ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូខេត្តត្រាត ប្រទេសថៃ ដឹកនាំដោយឯកឧត្តម ភិឈាន លឹមវាំងយូ ដែលទើបតែងតាំងថ្មី ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការ ដើម្បីព្រំដែនសន្តិភាព នៃប្រទេសទាំងពីរ។ សូមបញ្ជាក់ថាកន្លងទៅថ្មីៗនេះ ឯកឧត្តមអភិបាលខេត្តត្រាត បន្ទាប់ពីចូលកាន់តំណែង បានដឹកនាំគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម លោកជំទាវ អភិបាលខេត្តកោះកុង នៅសាលាខេត្តកោះកុង។