កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី ៦ឆ្នាំទី ១ អាណត្តិទី ៣ បានដំណើរការ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តតាមការកំណត់នៃប្រតិទិនប្រជុំរបស់ក្រុមប្រឹក្សាខេត្តដែលបានអនុម័ត


កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ក់ រ៉ាប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីឯកឧត្តម ចេង ឡៃ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត នាយករងរដ្ឋបាលសាលាខេត្តនាយក នាយករងទីចាត់ការ មន្ត្រីសាលាខេត្ត ប្រធានមន្ទីរអង្គភាពក្នុងខេត្តសរុប ៧៨ នាក់ កូរ៉ុមសមាជិកក្រុមប្រឹក្សាខេត្តគ្រប់កូរ៉ុមចំនួន ២១ រូបលើ ២១ រូប.។
របៀបវារៈរបស់អង្គប្រជុំមាន៧:

១. ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ៥ ឆ្នាំទី ១ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត ។

២. ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកាឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្ត

៣.ពិនិត្យនិងអនុម័តស្ដីព្រាងស្ដីពីការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត

៤. ឆ្លងផែនការលទ្ធកម្ម ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ។

៥ ពិនិត្យនិងអនុម័តសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំឆ្នាំ (2020 – ២០២៤ របស់ខេត្តពោធិ៍សាត់ ។

៦ របាយការណ៍គណៈកម្មការនានារបស់ក្រុមប្រឹក្សាខេត្ត ។
៧ បញ្ហាផ្សេងៗ ។

បន្ទាប់ពីឯកឧត្តម ចេង ឡៃ អភិបាលរងខេត្តំណាង
ដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត មានមតិលើកឡើងពីការអភិវឌ្ឍន៍ក្នុងខេត្ត និងគម្រោងទិសដៅរបស់រដ្ឋបាលខេត្ត រួចមកឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តបានធ្វើការបូកសរុបខ្លឹមសារនៃអង្គប្រជុំព្រមទាំងផ្ដល់នូវអនុសាសន៍មួយចំនួនដែលទាក់ទងនឹងទិសដៅខាងមុខដូចជាការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក្នុងខែធ្នូឆ្នាំ ២០១៩ នេះនិងគម្រោងផែនការត្រៀមរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤១ ទីវាជ័យជំនះ ៧ មករា ឆ្នាំ ១៩៧៩, ៧ មករា ឆ្នាំ ២០២០ ដែលនឹងត្រូវធ្វើនៅថ្ងៃទី ៧ មករាឆ្នាំ ២០២០ លើបុរីជ័យជំនះ វប្បធម៌កោះសំពៅមាសកម្មវិធីប្រជុំបានបញ្ចប់វេលាម៉ោង ១១ និង ៣០ នាទីនាថ្ងៃដដែល ។