មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងចំនួន ១៦៥ហិកតា


នៅថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងចំនួន ១៦៥ហិកតា ប្រើExcavator ស្តារប្រឡាយប្រវែង ២៥០ម៉ែត្រ ដើម្បីនាំទឹកពីក្នុងអាងយកទៅស្រោចស្រពផ្នែកខាងលើ-ខាងក្រៅ ដោយប្រើម៉ាសុីនកម្លាំង ១៤សេះ មុខកាត់០.១៥ម ចំនួន ០២គ្រឿង បូមបព្ចាលអាងទឹកតាសុក ស្ថិតនៅភូមិពពិត ភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។