ប្រធានការិយាល័យធនធានទឹក​ ស្រុកខ្សាច់កណ្តាល សហការជាមួយអាជ្ញាធរឃុំ ភូមិ បាននាំយកប្រេងម៉ាស៊ូត របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ចំនួន ២០០លីត្រ ដើម្បីជួយអន្តរាគមន៍ដល់ការងារបង្កបង្កើនផលស្រូវប្រាំង ចំនួន ៥០ហិកតា


នៅថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លោក ប្រធានការិយាល័យធនធានទឹក​ ស្រុកខ្សាច់កណ្តាល សហការជាមួយអាជ្ញាធរឃុំ ភូមិ បាននាំយកប្រេងម៉ាស៊ូត របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ចំនួន ២០០លីត្រ ដើម្បីជួយអន្តរាគមន៍ដល់ការងារបង្កបង្កើនផលស្រូវប្រាំង ចំនួន ៥០ហិកតា ដែលកំពុងខ្វះខាតទឹក​ ដោយប្រមូលផ្តុំម៉ាស៊ីនធុនតូចៗរបស់ប្រជាកសិករ សម្រាប់បូមយកប្រភពទឹកចំណុចអូរគគីរ ដាក់ប្រឡាយ ស្ថិតនៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។