សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ទៅបំពេញទស្សនកិច្ច៥ថ្ងៃ នៅវៀតណាម


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ទៅបំពេញទស្សនសកិច្ចរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នុ ឆ្នាំ២០១៩ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ការអញ្ជើញ ទៅបំពេញទស្សនកិច្ចនេះ គឺធ្វើឡើងតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារជាតិ វៀតណាម។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដដែលបានឱ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅរដ្ឋធានី ហាណូយ របស់វៀតណាម សម្តេចពិជ័យសេនា ទៀ បាញ់ និងគណៈប្រតិភូ នឹងអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស និងចូលរួមក្នុងពិធីចុះហត្ថលេខាលើពិធីសារ ឆ្នាំ២០២០-២០២៤ និងផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងការពារជាតិ ប្រទេសទាំង២។

បន្ទាប់មកគណៈប្រតិភូក្រសួអងការពារជាតិកម្ពុជា ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញចូលរួមផងដែរ ក្នុងកិច្ចប្រជុំទ្វេភាគី កម្ពុជា-វៀតណាម-ឡាវ និងចូលរួមក្នុងពិធីរំឮកខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម នៅទីស្តីការក្រសួងការពារជាតិ វៀតណាម៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ៖