លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញថ្វាយបង្គំ និងសាកសួរសុខទុក្ខសម្តេចព្រះអគ្គមហាសង្ឃរាជធិបតី ទេព វង្ស


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលថ្វាយបង្គំ និងសាកសួរសុខទុក្ខអំពីព្រះរាជសុខភាពរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខណៈពេលដែល សម្តេចកំពុងសិង្ហ និងរងចាំការព្យាបាលជម្ងឺ នៅមន្ទីរពេទ្យ ថុង ញិត នៃប្រទេសវៀតណាម នៅថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។

នាឱកាសនោះ លោកជំទាវ ក៏បានប្រគេនបច្ច័យរបស់សប្បុរសជនដែលបានចូលបុណ្យតាមរយៈលោកជំទាវ និងបានថ្វាយបង្គំ ជូនព្រះពរសម្តេច សូមមានព្រះរាជសុខភាពល្អ ព្រះជន្មាយុយឺនយូរ និងជៀសផុតពីជម្ងឺផ្សេងៗផងដែរ។