មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបន្តបូមទឹកសង្គ្រោះស្រូវប្រាំង ចំនួន ១១៤០ហិកតា


ថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបន្តបូមទឹកដោយប្រេីប្រាស់ម៉ាស៊ីនធុនធំកម្លាំង ៦៥សេះ ចំនួន ០៣គ្រឿង ដេីម្បីអន្តរាគមន៍ជួយបូមសង្គ្រោះស្រូវប្រាំង ចំនួន ១១៤០ហិកតា ស្ថិតក្នុងឃុំស្រះរាំង និងឃុំគោកបល្ល័ង្ក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រភពទឹកបូមដៃស្ទឹងមង្គលបូរី ។