លោកជំទាវ ម៉ាន ចិន្តា បានរៀបចំកិច្ចប្រជុំស្តីពី ការងារផ្សព្វផ្សាយប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ នៅខេត្តកំពង់ឆ្នាំង


ថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានព័ត៌មាន នៃក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំស្តីពី ការងារផ្សព្វផ្សាយប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ នៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការ នៃក្រសួងកិច្ចការ។ កិច្ចប្រជុំនេះឧបត្ថម្ភថវិកាដោយ អង្គការ UNDP និង រដ្ឋាភិបាលប្រទេសស៊ុយអែត។ គោលបំណង៖ ឆ្លុះបញ្ចាំងការអនុវត្តការងារកន្លងមក វឌ្ឍនភាព បញ្ហាប្រឈម ចំណុចខ្លាំង និងមេរៀន បទពិសោធន៍ និងចំណុចអាទិភាពសម្រាប់ការងារបន្ត។ ក្នុងនោះដែរ មានអ្នកចូលរួមមកពីអន្តរនាយកដ្ឋាន នៃក្រសួងកិច្ចការនារី មានចំនួន ៤២នាក់ (ស្ត្រី ៣១នាក់)។