ខណ្ឌកំបូល បានប្រារព្ធវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣


នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៩ នៅខណ្ឌកំបូល បានប្រារព្ធវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋចំនួន ៦២៦នាក់ ស្ត្រីចំនួន ១៦៥នាក់ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកជំទាវ អុឹង គន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌកំបូល និងឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
តាមរយៈវេទិកានេះ ប្រជាពលរដ្ឋ នៅតាមបណ្ដាសង្កាត់ ក្នុងខណ្ឌ បានលើកឡើងនៅ សំណួរ សំណើ និងសំណូមពរ ដោយផ្ទាល់មាត់ចំនួន ១៩នាក់ ស្មើនិង៤៣ បញ្ហា ដើម្បី រដ្ឋបាលរាជធានី ឆ្លើយតប ដោះស្រាយ បញ្ហាប្រឈម មួយចំនួន ដូចជា បញ្ហាអនាម័យបរិស្ថាន សំរាម ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលូ ទឹកស្អាត សាលារៀន សុខាភិបាល សណ្តាប់ធ្នាប់ ដែលពាក់ព័ន្ធ ជាមួយនឹងជីវភាពរស់នៅ ជាប្រចាំរបស់ប្រជាជន។