ពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមអតីតយុទ្ធជនខេត្តពីយ៉ាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅសាលាខេត្តពោធិ៍សាត់


នារសៀលថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០១៩ បានប្រព្រឹត្តទៅក្រោមភាពស្និទ្ធស្នាលជាទីបំផុត។
ភាគីប្រតិភូវៀតណាមដឹកនាំដោយលោកលឿនវ៉ុកថ័រ ប្រធានសមាគមអតីតយុទ្ធជនខេត្តទៀងយ៉ាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាការីចំនួន ៩ រូប។
ភាគីប្រតិភូខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តមម៉ក់ រ៉ា អនុប្រធានគណៈបក្សខេត្ត ប្រធានគណៈប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនាមឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្ត រួមនិងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជាមួយចំនួន។ របៀបវារៈក្នុងកម្មវិធីជំនួបនេះមាន៣:
១,មតិស្វាគមន៍និងប្រកាសសមាសភាពគណៈប្រតិភូខេត្តពោធិ៍សាត់ដោយឯកឧត្តមម៉ក់ រ៉ា ។
២, ប្រកាសសមាសភាពប្រតិភូនិងមតិសំណេះសំណាលដោយលោកបលឿន វ៉ុកថ័រ ប្រធានសមាគមអតីតយុទ្ធជនខេត្តទៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
៣,ពិធីប្រគល់វត្ថុអនុស្សាវរីយ៍ និង ថតរូប ។
*ឯកឧត្តមម៉ក់រ៉ាបានឧទ្ទេសនាមអំពីស្ថានភាពលក្ខណៈភូមិសាស្ត្រ និងភាពរីកចំរើនគ្រប់វិស័យរបស់ខេត្តពោធិ៍សាត់ ក៏ដូចជាទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងចំពោះខេត្តក្រោម ការដឹកនាំឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ធ្វើឲ្យខេត្តពោធិ៍សាត់ពីចម្រើនគ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ព្រោះថ្នល់ វារីអគ្គីសនី ដែលសម្រេចបានចាត់ទុកខេត្តពោធិ៍សាត់ជាខេត្តធុងអាគុយ ឯកឧត្តមបានបញ្ជាក់ទៀតថាខេត្តពោធិ៍សាត់ ប្រជាជនមានការគាំទ្រគោលនយោបាយដឹកនាំរបស់បក្ស និងរដ្ឋាភិបាលណាស់ជាក់ស្ដែង ការបោះឆ្នោតព្រឹទ្ធសភា រដ្ឋសភា ឃុំ ក្រុមប្រឹក្សា គឺលទ្ធផលជោគជ័យ 100%។
លោកលឿនវ៉ុកថ័រ ប្រធានសមាគមអតីតយុទ្ធជនខេត្តទៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំបក្សខេត្ត អាជ្ញាធរខេត្ត ជូនចំពោះឯកឧត្តមប្រធានក្រុមប្រឹក្សា ខេត្តអភិបាល ខេត្តនឹងសម្ដែងនូវការគោរពស្រឡាញ់ ចំពោះការទទួល
ស្វាគមន៍វាថ្ងៃនេះ ។ លោកប្រធានប្រតិភូបានថ្លែងអំណរគុណ ឯកឧត្តមបម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ដែលបានចែករំលែកព័ត៌មាននៃការរីកចម្រើនគ្រប់វិស័យនៅលើទឹកដីខេត្តពោធិ៍សាត់ ។ លោកពិតជាមានការភ្ញាក់ផ្អើលមែនទែននៅពេលឃើញផ្ទាល់ភ្នែក គឺពិតជាមានការផ្លាស់ប្ដូររីកចម្រើនឆាប់រហ័ស ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ ។ល។ ក្នុងឱកាសនេះ លោកប្រធានប្រតិភូបសមាគមអតីតយុទ្ធជនខេត្ត ទៀងយ៉ាង ក៏បានបង្ហាញផងដែរពីភាពរីកចម្រើននៅខេត្តទេៀងយ៉ាង បច្ចុប្បន្ននេះ ដែលរដ្ឋាភិបាលវៀតណាម បានកំណត់គោលការណ៍រួមគឺប្រមូលផ្ដុំកម្លាំងតែមួយ កសាងតំបន់ជនបទថ្មី ។
ជាចុងក្រោយប្រតិភូទាំងពីរបានផ្ដល់នូវវត្ថុអនុស្សាវរីយ៍ទៅវិញទៅមកប្រកបដោយភាពស្និទ្ធស្នាលរីករាយក្រៃលែង។
កម្មវិធីបានបញ្ចប់នៅវេលាម៉ោង6ល្ងាចនាថ្ងៃដដែល។