អភិបាលស្រុកបូទុមសាគរ ចុះពិនិត្យទីតាំងចាក់ដីបំពេញទីធ្លានៅមតេយ្យសហគមន៍តាមាឃ


ថ្ងៃចន្ទ ១២ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៩:០០ នាទីព្រឹក លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដោយមានការចូលរួមការិយាល័យផែនការ និងគាំទ្រឃុំ/សង្កាត់ លោកមេភូមិតាមាឃ នឹងអ្នកគ្រូមតេយ្យ សហគមន៍ បានចុះពិនិត្យទីតាំងចាក់ដីបំពេញផ្លូវចូល និងទីធ្លានៅមត្តេយ្យសហគមន៍តាមាឃ និងត្រៀមរៀបចំទីធ្លាល្បែងក្រៅថ្នាក់សម្រាប់ក្មួយៗមតេយ្យសហគមន៍លេងកំសាន្ត ។