លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-គុយបា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវ និន សាផុន បានលើកឡើងពីចំណងមិត្តភាពកម្ពុជា-គុយបា មានតំាងពីយូរមកហើយ។ លោកជំទាវ និន សាផុន បានបញ្ជាក់ថា ការគាំទ្រពី ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិនៃកម្ពុជា បានជំរុញឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-គុយបា មានការរីកចម្រើនជាលំដាប់។
ជំនួបពិភាក្សាការងារនេះ ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។