នាវាទេសចរណ៍ NORWEGIAN JADE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


នាព្រឹកថ្ងៃព្រហស្បតិ៍ ១ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នាវាទេសចរណ៍ NORWEGIAN JADE សញ្ជាតិ BAHAMAS មាន បណ្តោយ ២៩៤ ម៉ែត្រ និង ទទឹង ៣២ ម៉ែត្រ ជំរៅទឹក ៨ ម៉ែត្រ ដែលមានអ្នកដំណើរចំនួន ២៥៧៦ នាក់នាវិក ចំនួន ១០៣១ នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ៩:០០និង ចាកចេញនៅ ម៉ោង ១៩:០០ ។