នៅព្រឹកថ្ងៃអាទិត្យ ១១កេីត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ក្រុមការងារអន្តរាគមន៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល នៅបន្តចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងដែលខ្វះទឹក ចំនួន ៥៦៧ហិកតា មាន ០៣ភូមិ រួមមាន ភូមិព្រែកក្តាមទី២ ភូមិថ្នល់បត់ និងភូមិតាពៅ នៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ដោយប្រេីប្រាស់ម៉ាស៊ីនអន្តរាគមន៍ចំនួន ០៤ទីតាំង កម្លាំង ៦៥សេះ ចំនួន ០៣គ្រឿង និងស្ថានីយ៍បូមទឹកសម្តេច ហ៊ុន សែន ទី២០ ចំនួន ០១គ្រឿង យកប្រភពទឹកពីព្រែកជ្រក (ព្រែកដងកូម) ព្រែកកោះចិន (ព្រែកថ្មី) និងទន្លេសាប ៕
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បន្តចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងដែលខ្វះទឹក ចំនួន ៥៦៧ហិកតា
