ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្ដម មហាមាត់ ហ្វារុក ខាន់ (Muhammad Faruk Khan) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការបរទេសនៃសភាបង់ក្លាដេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ខណៈដែល ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការបរទេសនៃសភាបង់ក្លាដេស ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអនុញ្ញាតឱ្យ ឯកឧត្ដម មហាមាត់ ហ្វារុក ខាន់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
