ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ចំនួន ០៤កន្លែង


នៅថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ចំនួន ០៤កន្លែង ដែលមានស្ថានីយកោះធំ ស្ថិតក្នុងខេត្តកណ្តាល និងស្ថានីយស្រុកត្រាំកក់ ស្ថានីយបាទី ស្ថានីយសំរោង ដែលស្ថិតក្នុងខេត្តតាកែវ ។ ក្រុមការងារបាន ៖
-សម្អាតបន្ទះសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យបញ្ចូលថ្ម បានល្អ
-ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ
– ធ្វើការ upgrade firmware RTU (ប្រអប់ទទួល និងបញ្ជូនទិន្នន័យ) ស្ថានីយស្រុកកោះធំ
– ធ្វើការផ្លាស់ប្តូរ ឧបករណ៍វាស់ រំហួត (Evaporation Sensor) ក្នុងស្ថានីយឧតុនិយមស្វ័យប្រវត្តិសំរោង ដោយ ឧបករណ៍វាស់ចាស់ខូច
– ធ្វើការផ្លាស់ប្តូរ ខ្សែតម្រងទឹកភ្លៀង ដោយខែ្សចាស់សត្វខាំដាច់ ស្ថានីយត្រាំកក់
– ធ្វើការផ្លាស់ប្តូរ Sim Card ថ្មីដោយSim Cardចាស់បញ្ចូនទិន្នន័យរអាក់រអួល
– លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា ៖ សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស រំហួត ទិសដៅ និងល្បឿនខ្យល់
– បន្ថែមទឹកក្នុងផើងរំហួត
– សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ ៕