ឯកឧត្តម​ ទេស​រដ្ឋមន្រ្តី​ គន់​ គីម​ បានអញ្ជេីញជាអធិបតី​ក្នុងពិធីបេីក​សិក្ខាសាលា​ស្តីពីការរៀបចំតំបន់ប្រវត្តសាស្ត្រយោធា​ (អន្លង់វែង)​ និងប្រារព្ធពិធីអបអរសាទរខួប៤១ឆ្នាំ នៃទិវាជ័យជម្នះ៧មករា


(អន្លង់វែង)​ នាព្រឹក​ថ្ងៃអង្គារ៍ ទី០៧​ ខែមករា​ ឆ្នាំ២០២០​ ឯកឧត្តមនាយឧត្តមសេនីយ៍​ គន់​គីម​ ទេសរដ្ឋមន្រ្តី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ បានអញ្ជេីញជាអធិបតី​ក្នុងពិធីបេីក​សិក្ខាសាលា​ស្តីពីការរៀបចំតំបន់ប្រវត្តសាស្ត្រយោធា​ (អន្លង់វែង)​ និងប្រារព្ធពិធីអបអរសាទរខួប៤១ឆ្នាំ នៃទិវាជ័យជម្នះ៧មករា ។

ឯកឧត្តម​ ទេស​រដ្ឋមន្រ្តី​ គន់​ គីម​ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង​របស់ក្រុមការងាររៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ជាការពិតណាស់មានសន្តិភាព​ទេីបអន្លង់វែង ក៏ដូចជាតំបន់សមរភូមិផ្សេងទៀត​ និងទូទាំងប្រទេសទទួល​បានការអភិវឌ្ឍ​ន៍ ដូចសព្វថ្ងៃ​ អរគុណសន្តិភាពគឺជាការពិត​ អគុណសន្ភិភាព​ ត្រូវតែដឹងគុណ​សម្តេច​តេជោ​ ព្រោះសម្តេច​ ជាអ្នកនាំសន្តិភាពជូនប្រទេសជាតិ។ មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យ នៃដំណើរការអភិវឌ្ឍន៍ និងភាពរឹងមាំ នៃប្រជាធិបតេយ្យ និងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព។ បើយើងបាត់បង់សន្តិភាពនោះ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់៕