ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះជួយអន្តរាគមន៍បូមសង្គ្រោះស្រូវខ្វះទឹកចំនួនសរុប ៧៣៣ហិកតា


នៅថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បាននាំយកម៉ាស៊ីនបូមទឹកចំនួន ០៤គ្រឿង បន្ថែមទៀត កម្លាំង ៦៥សេះ ចុះជួយអន្តរាគមន៍បូមសង្គ្រោះស្រូវខ្វះទឹកចំនួនសរុប ៧៣៣ហិកតា នៅក្នុងឃុំគោបាល័ង្គ និងឃុំសំប៊ួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រភពទឹកបូមនៅដៃអូរនៃស្ទឹងមង្គលបូរី ៕