បន្ទាប់ពីចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំគោកត្រប់ ក្នុងឱកាសអបអរសាទរខួបលើកទី៤១ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០១៩ រូចមក នាព្រឹកថ្ងៃដ៏ដែលនេះដែរ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញបន្ត ចុះជួបសំណេះសំណាលជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋសរុប១៨០នាក់ នៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធាន ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ជូនទៅដល់សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរូមសរុប១៨០នាក់ និងឧបត្ថម្ភកសាងនូវសមិទ្ធផលនានា ទៅតាមការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងវែងផងដែរ។
ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញបន្ត ចុះជួបសំណេះសំណាលជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
