អបអរសាទរ! ខួបលើកទី ៤១ នៃទិវាជ័យជម្នះ ៧មករា នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២០) ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ក្នុងទិវាដ៏មានអត្ថន័យ និងសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពី មន្ត្រីសង្ឃ និងឯកឧត្តម ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត ក្រុមយុវជន និងប្រជាពលរដ្ឋបានចូលរួមសរុប ៨៣៤នាក់។

ទន្ទឹមនឹងនោះឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែង ៧៥៦ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់បេតុង ០.១៥ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោងចំនួន ០៣ កន្លែង ស្ថិតនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង៕